ព្រះត្រៃបិដក ភាគ ៨៣

ជា​អ្នក​ប្រកប​ច្រើន​ដោយ​មនោ​កម្ម​មិន​មានទោស ប្រកប​តិច​ដោយ​មនោ​កម្ម​មានទោស នេះ​ហៅថា បុគ្គល​ប្រកបដោយ​ទោស​តិច។ បុគ្គល​មិន​មានទោស តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ប្រកបដោយ​កាយ​កម្ម​មិន​មានទោស ប្រកបដោយ​វចីកម្ម​មិន​មានទោស ប្រកបដោយ​មនោ​កម្ម​មិន​មានទោស នេះ​ហៅថា បុគ្គល​មិន​មានទោស។
 [១០៨] បុ​គ្គ​លជា​ឧគ្ឃ​ដិ​តញ្ញូ តើ​ដូចម្តេច។ បុគ្គល​ណា មានការ​ត្រាស់​ដឹង​នូវ​មគ្គ និង​ផល​តំណាលគ្នា​នឹង​វេលា​នៃ​ធម៌​ដែល​ធម្មកថិក​បង្ហើប​សំដែង​ហើយ នេះ​ហៅថា បុ​គ្គ​លជា​ឧគ្ឃ​ដិ​តញ្ញូ។ បុគ្គល​ជា​វិ​បញ្ចិ​តញ្ញូ តើ​ដូចម្តេច។ បុគ្គល​ណា កាល​ធម្មកថិក​សំដែង​ចែក​អត្ថ​នៃ​ភាសិត​ដែល​សង្ខេប​ឲ្យ​ពិស្តារ ទើប​មានការ​ត្រាស់​ដឹង​នូវ​មគ្គ និង​ផង នេះ​ហៅថា បុគ្គល​ជា​វិ​បញ្ចិ​តញ្ញូ។ បុ​គ្គ​លជា​នេយ្យៈ តើ​ដូចម្តេច។ បុគ្គល​ណា លុះតែ​រៀន​បាលី រៀន​អដ្ឋកថា ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា សេពគប់​រក ចូល​ទៅ​អង្គុយ​ជិតនឹង​ពួក​កល្យាណមិត្ត តាមលំដាប់​យ៉ាងនេះ ទើប​មានការ​ត្រាស់​ដឹង​នូវ​មគ្គ និង​ផល​បាន
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 637651772802994143
ទៅកាន់ទំព័រ៖