ព្រះត្រៃបិដក ភាគ ៨៣
នេះហៅថា បុគ្គលជានេយ្យៈ។ បុគ្គលជាបទបរមៈ តើដូចម្តេច។ បុគ្គលណា ទុកជាស្តាប់ច្រើនក៏ដោយ ពោលច្រើនក៏ដោយ ចងចាំច្រើនក៏ដោយ បង្រៀនច្រើនក៏ដោយ ក៏មិនមានការត្រាស់ដឹងនូវមគ្គ និងផលក្នុងជាតិនោះ នេះហៅថា បុគ្គលជាបទបរមៈ។
[១០៩] បុគ្គលមានប្រាជ្ញាគួរ តែមានប្រាជ្ញាមិនរួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោលពាក្យដោះស្រាយដ៏គួរ គឺសមហេតុផល តែមិនរួសរាន់ នេះហៅថា បុគ្គលមានប្រាជ្ញាគួរ តែមានប្រាជ្ញាមិនរួសរាន់។ បុគ្គលមានប្រាជ្ញារួសរាន់ តែមានប្រាជ្ញាមិនគួរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោលពាក្យដោះស្រាយដោយរួសរាន់ តែមិនគួរ គឺមិនសមហេតុផល នេះហៅថា បុគ្គលមានប្រាជ្ញារួសរាន់ តែមានប្រាជ្ញាមិនគួរ។ បុគ្គលមានប្រាជ្ញាគួរ ទាំងមានប្រាជ្ញារួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោលដោះស្រាយគួរផង រួសរាន់ផង នេះហៅថា បុគ្គលមានប្រាជ្ញាគួរផង មានប្រាជ្ញារួសរាន់ផង។ បុគ្គលមានប្រាជ្ញាមិនគួរ
ID: 637651773016587761
ទៅកាន់ទំព័រ៖