ព្រះត្រៃបិដក ភាគ ៨៣
ទាំងមានប្រាជ្ញាមិនរួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោលពាក្យដោះស្រាយមិនគួរផង មិនរួសរាន់ផង នេះហៅថា បុគ្គលមានប្រាជ្ញាមិនគួរ ទាំងមានប្រាជ្ញាមិនរួសរាន់។
[១១០] បណ្តាបុគ្គលទាំងនោះ បុគ្គលជាធម្មកថិក ៤ ពួក តើដូចម្តេច។ ធម្មកថិកខ្លះ ក្នុងលោកនេះ សំដែងធម៌តិចទេ តែប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់ធម្មកថិកនោះ ជាអ្នកមិនឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយប្រយោជន៍ ធម្មកថិកបែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ ។ ធម្មកថិកខ្លះ ក្នុងលោកនេះ សំដែងធម៌តិចទេ តែប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់ធម្មកថិកនោះ ជាអ្នកឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយប្រយោជន៍ ធម្មកថិកបែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ។ ធម្មកថិកខ្លះ ក្នុងលោកនេះ សំដែងធម៌ច្រើន តែមិនប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់ធម្មកថិកនោះ ជាអ្នកមិនឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយប្រយោជន៍ ធម្មកថិកបែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ។ ធម្មកថិកខ្លះ ក្នុង
ID: 637651773297994596
ទៅកាន់ទំព័រ៖