ព្រះត្រៃបិដក ភាគ ៨៣
លោកនេះ សំដែងធម៌ច្រើន ទាំងជាធម៌ប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់ធម្មកថិកនោះ ជាអ្នកឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយប្រយោជន៍ ធម្មកថិកបែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ។ នេះ បុគ្គលជាធម្មកថិក ៤ ពួក។
[១១១] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយមេឃ តើដូចម្តេច។ មេឃមាន ៤ យ៉ាងគឺ (មេឃ) គ្រាន់តែផ្គរតែឥតភ្លៀង ១ មានភ្លៀងតែឥតផ្គរ ១ មានទាំងផ្គរមានទាំងភ្លៀង ១ មិនមានទាំងផ្គរមិនមានទាំងភ្លៀង ១។
[១១២] បុគ្គលទាំង ៤ ពួក ប្រៀបដោយមេឃនេះ តែងមានក្នុងលោក យ៉ាងនេះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចមេឃគ្រាន់តែផ្គរ តែឥតភ្លៀង ១ បុគ្គលដូចមេឃមានភ្លៀង តែឥតផ្គរ ១ បុគ្គលដូចមេឃមានទាំងផ្គរ មានទាំងភ្លៀង ១ បុគ្គលដូចមេឃមិនមានទាំងផ្គរ មិនមានទាំងភ្លៀង ១។ បុគ្គលដូចមេឃគ្រាន់តែផ្គរ តែឥតភ្លៀង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានតែខាងពោល តែមិនធ្វើ បុគ្គលដូចមេឃគ្រាន់តែផ្គរ តែឥតភ្លៀង យ៉ាងនេះឯង មេឃនោះគ្រាន់តែផ្គរ តែឥតភ្លៀង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចមេឃមានភ្លៀង តែឥតផ្គរ តើដូចម្តេច។
ID: 637651773564400305
ទៅកាន់ទំព័រ៖