ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើ តែជាអ្នកមិនពោលឡើយ បុគ្គលដូចមេឃមានភ្លៀង តែឥតផ្គរ យ៉ាងនេះឯង មេឃនោះ មានភ្លៀង តែឥតផ្គរ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចមេឃមានទាំងផ្គរ មានទាំងភ្លៀង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលផង ធ្វើផង បុគ្គលដូចមេឃមានទាំងផ្គរ មានទាំងភ្លៀង យ៉ាងនេះឯង មេឃនោះ មានទាំងផ្គរ មានទាំងភ្លៀង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចមេឃមិនមានទាំងផ្គរ មិនមានទាំងភ្លៀង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនពោលផង មិនធ្វើផង បុគ្គលដូចមេឃមិនមានទាំងផ្គរ មិនមានទាំងភ្លៀង យ៉ាងនេះឯង មេឃនោះ ដែលមិនមានទាំងផ្គរ មិនមានទាំងភ្លៀង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧមេយ្យយ៉ាងនោះដែរ។ នេះបុគ្គល ៤ ពួក ប្រៀបដោយមេឃ តែងមានក្នុងលោក។
[១១៣] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយសត្វកណ្តុរ តើដូចម្តេច។ កណ្តុរមាន ៤ ពួក គឺកណ្តុរគ្រាន់តែធ្វើរន្ធតែមិននៅ ១ គ្រាន់តែនៅតែមិនធ្វើរន្ធ ១ ធ្វើរន្ធផងនៅផង ១ រន្ធក៏មិនធ្វើ នៅក៏មិននៅ ១។
ID: 637651773838306590
ទៅកាន់ទំព័រ៖