ព្រះត្រៃបិដក ភាគ ៨៣
[៩២] ពួកធម៌មិនមានប្រមាណ និងពួកធម៌ដ៏ឧត្តម វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
[៩៣] ពួកធម៌មានអារម្មណ៍តូចឆ្មារ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
[៩៤] ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌មានអារម្មណ៍មិនមានប្រមាណ ពួកធម៌ថោកទាប ពួកធម៌មានសភាពខុស និងទៀង ពួកធម៌មានសភាពត្រូវ និងទៀង ពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌មានមគ្គជាហេតុ ពួកធម៌មានមគ្គជាអធិបតី សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
ID: 637649853289211367
ទៅកាន់ទំព័រ៖