ព្រះត្រៃបិដក ភាគ ៨៣

តែ​បុគ្គល​នោះ ដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ហេតុ​នាំឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ធម៌​រំលត់ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុគ្គល​ដូច​កណ្តុរ​គ្រាន់តែ​នៅ តែ​មិន​ធ្វើ​រន្ធ យ៉ាងនេះ​ឯង កណ្តុរ​នោះ គ្រាន់តែ​នៅ តែ​មិន​ធ្វើ​រន្ធ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​កណ្តុរ​ធ្វើ​រន្ធ​ផង នៅ​ផង តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ រៀន​ធម៌ គឺ សុ​ត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិ​វុត្ត​កៈ ជាត​កៈ អព្ភូត​ធម្មៈ វេ​ទល្លៈ ថែមទាំង​បុគ្គល​នោះ ដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ហេតុ​នាំឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ធម៌​រំលត់ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា​ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុគ្គល​ដូច​កណ្តុរ​ធ្វើ​រន្ធ​ផង នៅ​ផង យ៉ាងនេះ​ឯង កណ្តុរ​នោះ ធ្វើ​រន្ធ​ផង នៅ​ផង មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​កណ្តុរ រន្ធ​ក៏​មិន​ធ្វើ នៅ​ក៏​មិន​នៅ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ មិន​រៀន​ធម៌
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 637651774258150579
ទៅកាន់ទំព័រ៖