ព្រះត្រៃបិដក ភាគ ៨៣

គឺ សុ​ត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិ​វុត្ត​កៈ ជាត​កៈ អព្ភូត​ធម្មៈ វេ​ទល្លៈ បុគ្គល​នោះ ទាំង​មិនដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ មិនដឹង​ច្បាស់​តាមពិត​ថា នេះ​ហេតុ​នាំឲ្យកើត​ទុក្ខ មិនដឹង​ច្បាស់​តាមពិត​ថា នេះ​ធម៌​រំលត់ទុក្ខ មិនដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុគ្គល​ដូច​កណ្តុរ រន្ធ​ក៏​មិន​ធ្វើ នៅ​ក៏​មិន​នៅ យ៉ាងនេះ​ឯង កណ្តុរ​នោះ រន្ធ​ក៏​មិន​ធ្វើ នៅ​ក៏​មិន​នៅ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ នេះ​បុគ្គល ៤ ពួក ប្រៀប​ដោយ​សត្វ​កណ្តុរ តែង​មាន​ក្នុង​លោក។
 [១១៥] បណ្តា​បុគ្គល​ទាំងនោះ បុគ្គល ៤ ពួក ប្រៀប​ដោយ​ផ្លែស្វាយ តើ​ដូចម្តេច។ ផ្លែស្វាយ​មាន ៤ យ៉ាង គឺ ស្វាយខ្ចី​តែ​មាន​សម្បុរ​ទុំ ១ ស្វាយទុំ​តែ​មាន​សម្បុរខ្ចី ១ ស្វាយខ្ចី​មាន​សម្បុរខ្ចី ១ ស្វាយទុំ​មាន​សម្បុរ​ទុំ ១។
 [១១៦] បុគ្គល ៤ ពួក ប្រៀប​ដោយ​ផ្លែស្វាយ​នេះ តែង​មាន​ក្នុង​លោក ក៏​យ៉ាងនោះ​ឯង។ បុគ្គល ៤ ពួក តើ​ដូចម្តេច។ បុគ្គល​ដូច​ស្វាយខ្ចី តែ​មាន​សម្បុរ​ទុំ ១ បុគ្គល​ដូច​ស្វាយទុំ តែ​មាន​សម្បុរខ្ចី ១
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 637651774507369029
ទៅកាន់ទំព័រ៖