ព្រះត្រៃបិដក ភាគ ៨៣
[១១៧] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយក្អម តើដូចម្តេច។ ក្អមមាន ៤ យ៉ាង គឺ ក្អមទទេ តែគ្របជិត ១ ក្អមមានទឹកពេញ តែបើកចំហ ១ ក្អមទទេ ហើយបើកចំហ ១ ក្អមមានទឹកពេញ ហើយគ្របជិត ១។
[១១៨] បុគ្គល ៤ ពួក ប្រៀបដោយក្អមនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចក្អមទទេ តែគ្របជិត ១ បុគ្គលដូចក្អមមានទឹកពេញ តែបើកចំហ ១ បុគ្គលដូចក្អមទទេ ហើយបើកចំហ ១ បុគ្គលដូចក្អមមានទឹកពេញ ហើយគ្របជិត ១។ បុគ្គលដូចក្អមទទេ តែគ្របជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ មិនដឹងច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចក្អមទទេ តែគ្របជិត យ៉ាងនេះឯង ក្អមនោះ ទទេតែគ្របជិត មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចក្អមមានទឹកពេញ តែបើកចំហ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ
ID: 637651775195338548
ទៅកាន់ទំព័រ៖