ព្រះត្រៃបិដក ភាគ ៨៣

មានការ​ឈាន​ដើរទៅ​មុខ ការ​ឈាន​ថយក្រោយ ក្រឡេក​មើល​ចំ ក្រឡេក​មើល​ចំហៀង បត់​អវយវៈ​ចូល លា​អវយវៈ​ចេញ ទ្រទ្រង់នូវ​សង្ឃាដី បាត្រ និង​ចីវរ មិន​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ឡើយ តែ​បុគ្គល​នោះ ដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ។បេ។ ដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា​ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុគ្គល​ដូច​ក្អម​មាន​ទឹក​ពេញ តែបើ​កចំហ យ៉ាងនេះ​ឯង ក្អម​នោះ មាន​ទឹក​ពេញ តែបើ​កចំហ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​ក្អម​ទទេ ហើយ​បើកចំហ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ មានការ​ឈាន​ដើរទៅ​មុខ ការ​ឈាន​ថយក្រោយ ក្រឡេក​មើល​ចំ ក្រឡេក​មើល​ចំហៀង បត់​អវយវៈ​ចូល លា​អវយវៈ​ចេញ ទ្រទ្រង់នូវ​សង្ឃាដី បាត្រ និង​ចីវរ មិន​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ទេ ថែមទាំង​បុគ្គល​នោះ មិនដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ។បេ។ មិនដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុគ្គល​ដូច​ក្អម​ទទេ ហើយ​បើកចំហ យ៉ាងនេះ​ឯង ក្អម​នោះ​ទទេ ហើយ​បើកចំហ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​ក្អម​មាន​ទឹក​ពេញ ហើយ​គ្រប​ជិត តើ​ដូចម្តេច។ បុគ្គល​ខ្លះ
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 637651775407056818
ទៅកាន់ទំព័រ៖