ព្រះត្រៃបិដក ភាគ ៨៣

ក្នុង​លោក​នេះ មានការ​ឈាន​ដើរទៅ​មុខ ការ​ឈាន​ថយក្រោយ ក្រឡេក​មើល​ចំ ក្រឡេក​មើល​ចំហៀង បត់​អវយវៈ​ចូល លា​អវយវៈ​ចេញ ទ្រទ្រង់នូវ​សង្ឃាដី បាត្រ និង​ចីវរ ប្រកបដោយ​សេចក្តី​ជ្រះថ្លា ថែមទាំង​បុគ្គល​នោះ ដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ។បេ។ ដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុគ្គល​ដូច​ក្អម​មាន​ទឹក​ពេញ ហើយ​គ្រប​ជិត យ៉ាងនេះ​ឯង ក្អម​នោះ មាន​ទឹក​ពេញ ហើយ​គ្រប​ជិត មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ នេះ បុគ្គល ៤ ពួក ប្រៀប​ដោយ​ក្អម តែង​មាន​ក្នុង​លោក។
 [១១៩] បណ្តា​បុគ្គល​ទាំងនោះ បុគ្គល ៤ ពួក ប្រៀប​ដោយ​អន្លង់​ទឹក តើ​ដូចម្តេច។ អន្លង់​ទឹក​មាន ៤ យ៉ាង គឺ អន្លង់​ទឹករាក់ តែ​មាន​រស្មី​ជ្រៅ ១ អន្លង់​ទឹកជ្រៅ តែ​មាន​រស្មី​រាក់ ១ អន្លង់​ទឹករាក់ មាន​រស្មី​រាក់ ១ អន្លង់​ទឹកជ្រៅ មាន​រស្មី​ជ្រៅ ១។
 [១២០] បុគ្គល ៤ ពួក ប្រៀប​ដោយ​អន្លង់​ទឹក​នេះ តែង​មាន​ក្នុង​លោក ក៏​យ៉ាងនោះ​ឯង។ បុគ្គល ៤ ពួក តើ​ដូចម្តេច។ បុគ្គល​ដូច​អន្លង់​ទឹករាក់ តែ​មាន​រស្មី​ជ្រៅ ១ បុគ្គល​ដូច​អន្លង់​ទឹកជ្រៅ តែ​មាន​រស្មី​រាក់ ១ បុគ្គល​ដូច​អន្លង់​ទឹករាក់ មាន​រស្មី​រាក់ ១ បុគ្គល​ដូច​អន្លង់​ទឹកជ្រៅ មាន​រស្មី​ជ្រៅ ១។ បុគ្គល​ដូច​អន្លង់​ទឹករាក់ តែ​មាន​រស្មី​ជ្រៅ តើ​ដូចម្តេច។ បុគ្គល​ខ្លះ
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 637651775661592250
ទៅកាន់ទំព័រ៖