ព្រះត្រៃបិដក ភាគ ៨៣

ក្នុង​លោក​នេះ មានការ​ឈាន​ដើរទៅ​មុខ ការ​ឈាន​ថយក្រោយ ក្រឡេក​មើល​ចំ ក្រឡេក​មើល​ចំហៀង បត់​អវយវៈ​ចូល លា​អវយវៈ​ចេញ ទ្រទ្រង់នូវ​សង្ឃាដី បាត្រ និង​ចីវរ ប្រកបដោយ​សេចក្តី​ជ្រះថ្លា តែ​បុគ្គល​នោះ មិនដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ។បេ។ មិនដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុគ្គល​ដូច​អន្លង់​ទឹករាក់ តែ​មាន​រស្មី​ជ្រៅ យ៉ាងនេះ​ឯង អន្លង់​ទឹក​នោះ​រាក់ តែ​មាន​រស្មី​ជ្រៅ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​អន្លង់​ទឹកជ្រៅ តែ​មាន​រស្មី​រាក់ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ មានការ​ឈាន​ដើរទៅ​មុខ ការ​ឈាន​ថយក្រោយ ក្រឡេក​មើល​ចំ ក្រឡេក​មើល​ចំហៀង បត់​អវយវៈ​ចូល លា​អវយវៈ​ចេញ ទ្រទ្រង់នូវ​សង្ឃាដី បាត្រ និង​ចីវរ មិន​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ឡើយ តែ​បុគ្គល​នោះ ដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ។បេ។ ដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុគ្គល​ដូច​អន្លង់​ទឹកជ្រៅ តែ​មាន​រស្មី​រាក់ យ៉ាងនេះ​ឯង អន្លង់​ទឹក​នោះ​ជ្រៅ តែ​មាន​រស្មី​រាក់ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​អន្លង់​ទឹករាក់ មាន​រស្មី​រាក់ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 637651775851275348
ទៅកាន់ទំព័រ៖