ព្រះត្រៃបិដក ភាគ ៨៣

មានការ​ឈាន​ដើរទៅ​មុខ ការ​ឈាន​ថយក្រោយ ក្រឡេក​មើល​ចំ ក្រឡេក​មើល​ចំហៀង បត់​អវយវៈ​ចូល លា​អវយវៈ​ចេញ ទ្រទ្រង់នូវ​សង្ឃាដី បាត្រ និង​ចីវរ មិន​ប្រកបដោយ​សេចក្តី​ជ្រះថ្លា ថែមទាំង​បុគ្គល​នោះ មិនដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ។បេ។ មិនដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុគ្គល​ដូច​អន្លង់​ទឹករាក់ មាន​រស្មី​រាក់ យ៉ាងនេះ​ឯង អន្លង់​ទឹក​នោះ រាក់ មាន​រស្មី​រាក់ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​អន្លង់​ទឹកជ្រៅ មាន​រស្មី​ជ្រៅ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ មានការ​ឈាន​ដើរទៅ​មុខ ការ​ឈាន​ថយក្រោយ ក្រឡេក​មើល​ចំ ក្រឡេក​មើល​ចំហៀង បត់​អវយវៈ​ចូល លា​អវយវៈ​ចេញ ទ្រទ្រង់នូវ​សង្ឃាដី បាត្រ និង​ចីវរ ប្រកបដោយ​សេចក្តី​ជ្រះថ្លា ថែមទាំង​បុគ្គល​នោះ បានដឹង​ច្បាស់​តាមពិត​ថា នេះ​ទុក្ខ។បេ។ បានដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ បុគ្គល​ដូច​អន្លង់​ទឹកជ្រៅ មាន​រស្មី​ក៏​ជ្រៅ យ៉ាងនេះ​ឯង អន្លង់​ទឹក​នោះ​ជ្រៅ មាន​រស្មី​ក៏​ជ្រៅ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ នេះ បុគ្គល ៤ ពួក ប្រៀប​ដោយ​អន្លង់​ទឹក តែង​មាន​ក្នុង​លោក។
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 637651776043150367
ទៅកាន់ទំព័រ៖