ព្រះត្រៃបិដក ភាគ ៨៣
[១២១] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើ តើដូចម្តេច។ គោបម្រើមាន ៤ ពួក គឺ គោបម្រើកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ ១ កាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ កាចក្នុងហ្វូងគោរបស់ខ្លួន ទាំងកាចក្នុងហ្វូងគោដទៃ ១ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។
[១២២] បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ ១ បុគ្គលដូចគោកាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងកាចក្នុងហ្វូងគោដទៃ ១ បុគ្គលដូចគោមិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។ បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកញុំាងបរិស័ទរបស់ខ្លួនឲ្យតក់ស្លុត មិនញុំាងបរិស័ទអ្នកដទៃឲ្យតក់ស្លុត បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ យ៉ាងនេះឯង គោបម្រើនោះ កាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណាមិញ
ID: 637651776285181582
ទៅកាន់ទំព័រ៖