ព្រះត្រៃបិដក ភាគ ៨៣

បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​គោ​កាច​ក្នុង​ហ្វូងគោ​ដទៃ មិន​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្ន​កញុំាង​បរិស័ទ​អ្នកដទៃ​ឲ្យ​តក់ស្លុត មិន​ញុំាង​បរិស័ទ​របស់​ខ្លួន ឲ្យ​តក់ស្លុត បុគ្គល​ដូច​គោ​កាច​ក្នុង​ហ្វូងគោ​ដទៃ មិន​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន យ៉ាងនេះ​ឯង គោ​បម្រើ​នោះ កាច​ក្នុង​ហ្វូងគោ​ដទៃ មិន​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​គោ​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន ទាំង​កាច​ក្នុង​ហ្វូងគោ​ដទៃ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្ន​កញុំាង​បរិស័ទ​របស់​ខ្លួន ឲ្យ​តក់ស្លុត​ផង ញុំាង​បរិស័ទ​អ្នកដទៃ​ឲ្យ​តក់ស្លុត​ផង បុគ្គល​ដូច​គោ​កាច ក្នុង​ហ្វូងគោ​របស់​ខ្លួន​ផង កាច​ក្នុង​ហ្វូងគោ​ដទៃ​ផង យ៉ាងនេះ​ឯង គោ​បម្រើ​នោះ កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន ទាំង​កាច​ក្នុង​ហ្វូងគោ​ដទៃ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​គោ​មិន​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន ទាំង​មិន​កាច​ក្នុង​ហ្វូងគោ​ដទៃ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្ន​កមិន​ញុំាង​បរិស័ទ​របស់​ខ្លួន​ឲ្យ​តក់ស្លុត ទាំង​មិន​ញុំាង​បរិស័ទ​អ្នកដទៃ​ឲ្យ​តក់ស្លុត បុគ្គល​ដូច​គោ​មិន​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន ទាំង​មិន​កាច​ក្នុង​ហ្វូងគោ​ដទៃ យ៉ាងនេះ​ឯង គោ​បម្រើ​នោះ មិន​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន ទាំង​មិន​កាច​ក្នុង​ហ្វូងគោ​ដទៃ មាន​ឧបមា​យ៉ាងណាមិញ
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 637651776489712865
ទៅកាន់ទំព័រ៖