ព្រះត្រៃបិដក ភាគ ៨៣

ញុំាង​សេចក្តី​ជ្រះថ្លា​ឲ្យ​កើត ក្នុង​ផ្លូវ​ប្រតិបត្តិ​អាក្រក់ ក្នុង​ផ្លូវ​ប្រតិបត្តិ​ខុស ថា​ជា​ផ្លូវ​ប្រតិបត្តិ​ល្អ​ដូច្នេះ​ក្តី ថា​ជា​ផ្លូវ​ប្រតិបត្តិ​ត្រូវ​ដូច្នេះ​ក្តី បុគ្គល​មិន​ពិចារណា មិន​ស្ទង់​មើល ហើយ​សំដែង​សេចក្តី​ជ្រះថ្លា ក្នុង​ទី​ដែល​មិន​គួរ​ជ្រះថ្លា យ៉ាងនេះ​ឯង។ បុគ្គល​មិន​ពិចារណា មិន​ស្ទង់​មើល ហើយ​សំដែង​សេចក្តី​មិន​ជ្រះថ្លា ក្នុង​ទី​ដែល​គួរ​ជ្រះថ្លា តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ញុំាង​សេចក្តី​មិន​ជ្រះថ្លា​ឲ្យ​កើត ក្នុង​ផ្លូវ​ប្រតិបត្តិ​ល្អ ក្នុង​ផ្លូវ​ប្រតិបត្តិ​ត្រូវ ថា​ជា​ផ្លូវ​ប្រតិបត្តិ​អាក្រក់​ដូច្នេះ​ក្តី ថា​ជា​ផ្លូវ​ប្រតិបត្តិ​ខុស​ដូច្នេះ​ក្តី បុគ្គល​មិន​ពិចារណា មិន​ស្ទង់​មើល ហើយ​សំដែង​សេចក្តី​មិន​ជ្រះថ្លា ក្នុង​ទី​ដែល​គួរ​ជ្រះថ្លា យ៉ាងនេះ​ឯង។
 [១២៦] បុគ្គល​ពិចារណា ស្ទង់​មើល ហើយ​ពោល​តិះដៀល​បុគ្គល​ដែល​គួរ​តិះដៀល តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ពោល​តិះដៀល​ពួក​តិរ្ថិយ និង​ពួក​សាវ័ក​របស់​តិរិ្ថយ ដែល​ប្រតិបត្តិ​អាក្រក់ ប្រតិបត្តិ​ខុស ថា​ជា​អ្នកប្រតិបត្តិ​អាក្រក់​ដូច្នេះ​ក្តី ថា​ជា​អ្នកប្រតិបត្តិ​ខុស​ដូច្នេះ​ក្តី បុគ្គល​ពិចារណា ស្ទង់​មើល ហើយ​ពោល​តិះដៀល​បុគ្គល​ដែល​គួរ​តិះដៀល យ៉ាងនេះ​ឯង។ បុគ្គល​ពិចារណា ស្ទង់​មើល ហើយ​ពោល​សរសើរ​បុគ្គល​ដែល​គួរ​សរសើរ តើ​ដូចម្តេច។
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 637651777457212723
ទៅកាន់ទំព័រ៖