ព្រះត្រៃបិដក ភាគ ៨៣

 [១២៧] បុគ្គល​ពោល​តិះដៀល​នូវ​បុគ្គល​ដែល​គួរ​តិះដៀល​ពិតប្រាកដ តាមកាល​គួរ មិន​ពោ​សសរ​សើរ​នូវ​បុគ្គល​ដែល​គួរ​សរសើរ​ពិតប្រាកដ តាមកាល​គួរ តើ​ដូចម្តេច។ គុណ​គួរ​សរសើរ​ក៏​មាន ទោស​គួរ​តិះដៀល​ក៏​មាន បុគ្គល​ខ្លះ ក្នុង​លោក​នេះ ទោស​គួរ​តិះដៀល​ណា មាន​ក្នុង​បុគ្គល​នោះ ក៏​ពោល​នូវ​ទោស​នោះ ពិតប្រាកដ​តាមកាល​គួរ គុណ​គួរ​សរសើរ​ណា មាន​ក្នុង​បុគ្គល​នោះ ក៏​មិន​ពោល​នូវ​គុណ​នោះ ពិតប្រាកដ​តាមកាល​គួរ​ទេ បុគ្គល​ពោល​តិះដៀល​នូវ​បុគ្គល​ដែល​គួរ​តិះដៀល​ពិតប្រាកដ តាមកាល​គួរ មិន​ពោល​សរសើរ​នូវ​បុគ្គល​ដែល​គួរ​សរសើរ​ពិតប្រាកដ តាមកាល​គួរ យ៉ាងនេះ​ឯង។ បុគ្គល​ពោល​សរសើរ​នូវ​បុគ្គល​ដែល​គួរ​សរសើរ​ពិតប្រាកដ តាមកាល​គួរ មិន​ពោល​តិះដៀល​នូវ​បុគ្គល​ដែល​គួរ​តិះដៀល​ពិតប្រាកដ តាមកាល​គួរ តើ​ដូចម្តេច។ គុណ​គួរ​សរសើរ​ក៏​មាន ទោស​គួរ​តិះដៀល​ក៏​មាន បុគ្គល​ខ្លះ ក្នុង​លោក​នេះ គុណ​គួរ​សរសើរ​ណា មាន​ក្នុង​បុគ្គល​នោះ ក៏​ពោល​នូវ​គុណ​នោះ​ពិតប្រាកដ តាមកាល​គួរ ទោស​គួរ​តិះដៀល​ណា មាន​ក្នុង​បុគ្គល​នោះ មិន​ពោល​នូវ​ទោស​នោះ​ពិតប្រាកដ តាមកាល​គួរ​ទេ បុគ្គល​ពោល​សរសើរ​នូវ​បុគ្គល​ដែល​គួរ​សរសើរ​ពិតប្រាកដ​តាមកាល​គួរ តែ​មិន​ពោល​តិះដៀល​នូវ​បុគ្គល​ដែល​គួរ​តិះដៀល
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 637651777884400306
ទៅកាន់ទំព័រ៖