ព្រះត្រៃបិដក ភាគ ៨៣
ពិតប្រាកដ តាមកាលគួរ យ៉ាងនេះឯង។ បុគ្គលពោលតិះដៀលនូវបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរផង ពោលសរសើរនូវបុគ្គលដែលគួរសរសើរពិតប្រាកដ តាមកាលគួរផង តើដូចម្តេច។ គុណគួរសរសើរក៏មាន ទោសគួរតិះដៀលក៏មាន បុគ្គលខ្លះ ក្នុងលោកនេះ ទោសគួរតិះដៀលណា មានក្នុងបុគ្គលនោះ ក៏ពោលនូវទោសនោះពិតប្រាកដ តាមកាលគួរ គុណគួរសរសើរណា មានក្នុងបុគ្គលនោះ ក៏ពោលនូវគុណនោះ ពិតប្រាកដតាមកាលគួរ ជាអ្នកដឹងនូវកាលគួរ ដើម្បីព្យាករណ៍នូវបញ្ហានោះ ក្នុងដំណើរនោះ បុគ្គលពោលតិះដៀលនូវបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរផង ពោលសរសើរនូវបុគ្គលដែលគួរសរសើរពិតប្រាកដ តាមកាលគួរផង យ៉ាងនេះឯង។ បុគ្គលមិនពោលតិះដៀលនូវបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរផង មិនពោលសរសើរនូវបុគ្គលដែលគួរសរសើរពិតប្រាកដ តាមកាលគួរផង តើដូចម្តេច។ គុណគួរសរសើរក៏មាន ទោសគួរតិះដៀលក៏មាន បុគ្គលខ្លះ ក្នុងលោកនេះ ទោសគួរតិះដៀលណា មានក្នុងបុគ្គលនោះ មិនពោលនូវទោសនោះពិតប្រាកដ តាមកាលគួរផង គុណគួរសរសើរណា មានក្នុងបុគ្គលនោះ មិនពោលនូវគុណនោះពិតប្រាកដ តាមកាលគួរផង
ID: 637651778213306476
ទៅកាន់ទំព័រ៖