ព្រះត្រៃបិដក ភាគ ៨៣

ជា​បុគ្គល​មាន​ឧបេក្ខា មានស្មារតី​ដឹងខ្លួន បុគ្គល​មិន​ពោល​តិះដៀល​នូវ​បុគ្គល​ដែល​គួរ​តិះដៀល​ពិតប្រាកដ តាមកាល​គួរ​ផង មិន​ពោល​សរសើរ​នូវ​បុគ្គល​ដែល​គួរ​សរសើរ​ពិតប្រាកដ តាមកាល​គួរ​ផង យ៉ាងនេះ​ឯង។
 [១២៨] បុគ្គល​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម មិន​ចិញ្ចឹមជីវិត​ដោយ​ផលបុណ្យ តើ​ដូចម្តេច។ កាល​បុគ្គល​ណា ខំ​សង្វាត​ប្រឹងប្រែង ព្យាយាម ការ​ចិញ្ចឹមជីវិត ទើប​កើត​ចំរើន​ឡើង មិនមែន​កើត​ចំរើន​ឡើង​ដោយ​ផលបុណ្យ​ទេ នេះ​ហៅថា បុគ្គល​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម មិន​ចិញ្ចឹមជីវិត​ដោយ​ផលបុណ្យ។ បុគ្គល​ចិញ្ចឹមជីវិត​ដោយ​ផលបុណ្យ មិន​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម តើ​ដូចម្តេច។ សំដៅយក​ពួក​បរនិម្មិតវសវត្តី​ទេវតា និង​ពួក​ទេវតា​ជាន់លើ​នៃ​ពួក​បរនិម្មិតវសវត្តី​ទេវតា​នោះ ឈ្មោះថា បុគ្គល​ចិញ្ចឹមជីវិត​ដោយ​ផលបុណ្យ មិន​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម។ បុគ្គល​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម ទាំង​ចិញ្ចឹមជីវិត​ដោយ​ផលបុណ្យ តើ​ដូចម្តេច។ កាល​បុគ្គល​ណា ខំ​សង្វាត ប្រឹងប្រែង ព្យាយាម ការ​ចិញ្ចឹមជីវិត​ទើប​កើត​ចំរើន​ឡើង ទាំង​កើត​ចំរើន​ឡើង​ដោយ​ផលបុណ្យ នេះ​ហៅថា បុគ្គល​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម ទាំង​ចិញ្ចឹមជីវិត​ដោយ​ផលបុណ្យ។ បុគ្គល​មិន​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការ​ព្យាយាម ទាំង​មិន​ចិញ្ចឹមជីវិត​ដោយ​ផលបុណ្យ តើ​ដូចម្តេច។
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637651778460181670
ទៅកាន់ទំព័រ៖