ព្រះត្រៃបិដក ភាគ ៨៣
            
        
        
            
            
                
                 [៩៩] ពួកធម៌ដែលប្រុងនឹងកើតឡើង សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១ ធាតុ ១ ទេ។
 [១០០] ពួកធម៌ជាអតីត ពួកធម៌ជាអនាគត ពួកធម៌ជាបច្ចុប្បន្ន ពួកធម៌ជាខាងក្នុង ពួកធម៌ជាខាងក្រៅ ពួកធម៌ទាំងខាងក្នុងទាំងខាងក្រៅ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
 [១០១] ពួកធម៌ខាងក្រៅ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
            
            
         
        
            
                ID: 637649853858742567 
                
            
            
                ទៅកាន់ទំព័រ៖