ព្រះត្រៃបិដក ភាគ ៨៣

ទុគ្គតិ វិនិបាត និង​នរក បុគ្គល​ងងឹត មាន​ងងឹត​ប្រព្រឹត្តទៅ​ខាងមុខ យ៉ាងនេះ​ឯង។ បុគ្គល​ងងឹត មាន​ពន្លឺ​ប្រព្រឹត្តទៅ​ខាងមុខ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ កើត​ក្នុង​ត្រកូល​ទាប គឺ​ត្រកូល​ចណ្ឌាល​ក្តី ត្រកូល​អ្នកនេសាទ​ក្តី ត្រកូល​អ្នក​ត្បាញ​ផែង​ក្តី ត្រកូល​ជាង​រថ​ក្តី ត្រកូល​អ្នក​ចាក់សម្រាម​ក្តី ជា​ត្រកូល​ខ្សត់ មាន​បាយ ទឹក និង​ភោជន​តិច ប្រព្រឹត្ត​ចិញ្ចឹមជីវិត​បាន​ដោយ​លំបាក ដែល​ជា​ត្រកូល​រក​បាយ និង​សំពត់​ស្លៀកដណ្តប់​បាន​ដោយ​ក្រ បុគ្គល​នោះ​ឯង ជា​មនុស្ស​មាន​សម្បុរ​អាក្រក់ លំបាក​មើល ជា​បុគ្គល​ទាប​តឿ មាន​អាពាធ​ច្រើន គឺ​ខ្វាក់ ឬក្ងែង ខ្ចក ឬខ្វិន ជា​អ្នក​មិនបាន​បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿង​ប្រទីប តែ​បុគ្គល​នោះ ប្រព្រឹត្ត​សុចរិត​ដោយ​កាយ ប្រព្រឹត្ត​សុចរិត​ដោយ​វាចា ប្រព្រឹត្ត​សុចរិត​ដោយចិត្ត បុគ្គល​នោះ លុះ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ ប្រព្រឹត្ត​សុចរិត​ដោយ​វាចា ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ហើយ លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ តែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក បុគ្គល​ងងឹត មាន​ពន្លឺ​ប្រព្រឹត្តទៅ​ខាងមុខ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 637651778869899201
ទៅកាន់ទំព័រ៖