ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពង់ខ្ពស់ គឺត្រកូលខត្តិយមហាសាលក្តី ត្រកូលព្រាហ្មណមហាសាលក្តី ត្រកូលគហបតិមហាសាលក្តី ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានទ្រព្យ និងគ្រឿងប្រើប្រាស់ច្រើន មានទ្រព្យ និងស្រូវច្រើន បុគ្គលនោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរនៃសរីរៈល្អក្រៃលែង ជាអ្នកបានបាយទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ លុះប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក បុគ្គលភ្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខ យ៉ាងនេះឯង។
[១៣០] បុគ្គលឱនចុះហើយ ឱនចុះទៀត តើដូចម្តេច។បេ។ បុគ្គលឱនចុះហើយ ឱនចុះទៀត យ៉ាងនេះឯង។ បុគ្គលឱនចុះហើយ ងើបឡើង តើដូចម្តេច។បេ។ បុគ្គលឱនចុះហើយ ងើបឡើង យ៉ាងនេះឯង។
ID: 637651779301931065
ទៅកាន់ទំព័រ៖