ព្រះត្រៃបិដក ភាគ ៨៣

បុគ្គល​ងើបឡើង​ហើយ ឱន​ចុះទៅ​វិញ តើ​ដូចម្តេច។បេ។ បុគ្គល​ងើបឡើង​ហើយ ឱន​ចុះទៅ​វិញ យ៉ាងនេះ​ឯង។ បុគ្គល​ងើបឡើង​ហើយ ងើបឡើង​ទៀត តើ​ដូចម្តេច។បេ។ បុគ្គល​ងើបឡើង​ហើយ ងើបឡើង​ទៀត យ៉ាងនេះ​ឯង។
 [១៣១] បណ្តា​បុគ្គល​ទាំងនោះ បុគ្គល ៤ ពួក ប្រៀប​ដោយ​ដើមឈើ តើ​ដូចម្តេច។ ឈើ​មាន ៤ ពួក គឺ ឈើស្រាយ មាន​ឈើខ្លឹម​ជា​បរិវារ ១ ឈើខ្លឹម មាន​ឈើស្រាយ​ជា​បរិវារ ១ ឈើស្រាយ មាន​ឈើស្រាយ​ជា​បរិវារ ១ ឈើខ្លឹម មាន​ឈើខ្លឹម​ជា​បរិវារ ១។
 [១៣២] បុគ្គល ៤ ពួក ប្រៀប​ដោយ​ដើមឈើ​នេះ រមែង​មាន​ក្នុង​លោក យ៉ាងនេះ​ឯង។ បុគ្គល ៤ ពួក តើ​ដូចម្តេច។ គឺ បុគ្គល​ដូច​ឈើស្រាយ មាន​ឈើខ្លឹម​ជា​បរិវារ ១ បុគ្គល​ដូច​ឈើខ្លឹម មាន​ឈើស្រាយ​ជា​បរិវារ ១ បុគ្គល​ដូច​ឈើស្រាយ មាន​ឈើស្រាយ​ជា​បរិវារ ១ បុគ្គល​ដូច​ឈើខ្លឹម មាន​ឈើខ្លឹម​ជា​បរិវារ ១។ បុគ្គល​ដូច​ឈើស្រាយ មាន​ឈើខ្លឹម​ជា​បរិវារ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ទ្រុស្តសីល មានធម៌​អាក្រក់ តែ​បរិស័ទ​របស់​បុគ្គល​នោះ មាន​សីល មានធម៌​ល្អ បុគ្គល​ដូច​ឈើស្រាយ មាន​ឈើខ្លឹម​ជា​បរិវារ យ៉ាងនេះ​ឯង ឈើ​នោះ​ស្រាយ មាន​ឈើខ្លឹម​ជា​បរិវារ មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ដូច​ឈើខ្លឹម
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 637651779562555387
ទៅកាន់ទំព័រ៖