ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលរាប់អានក្នុងធម៌ ជ្រះថ្លាព្រោះធម៌ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញសីលក្តី ឃើញសមាធិក្តី ឃើញបញ្ញាក្តី ក៏កាន់យកសេចក្តីរាប់អានក្នុងគុណ មានសីលគុណជាដើមនោះ ហើយញុំាងសេចក្តីជ្រះថ្លាឲ្យកើត នេះហៅថា បុគ្គលរាប់អានក្នុងធម៌ ជ្រះថ្លាព្រោះធម៌។
[១៣៤] បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌សីលដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌សីលផង បរិបូណ៌សមាធិដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌សមាធិផង បរិបូណ៌បញ្ញាដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌បញ្ញាផង បរិបូណ៌វិមុត្តិដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិផង បរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិញ្ញាណទស្សនៈផង បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង មិនប្រតិបតិ្តដើម្បីប្រយោជន៍បុគ្គលដទៃ យ៉ាងនេះឯង។ បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ មិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ
ID: 637651780210836737
ទៅកាន់ទំព័រ៖