ព្រះត្រៃបិដក ភាគ ៨៣

ជា​អ្នក​មិន​បរិបូណ៌​សីល​ដោយខ្លួនឯង បបួល​អ្នកដទៃ​ឲ្យ​បរិបូណ៌​សីល មិន​បរិបូណ៌​សមាធិ​ដោយខ្លួនឯង បបួល​អ្នកដទៃ​ឲ្យ​បរិបូណ៌​សមាធិ មិន​បរិបូណ៌​បញ្ញា​ដោយខ្លួនឯង បបួល​អ្នកដទៃ​ឲ្យ​បរិបូណ៌​បញ្ញា មិន​បរិបូណ៌​វិមុត្តិ​ដោយខ្លួនឯង បបួល​អ្នកដទៃ​ឲ្យ​បរិបូណ៌​វិមុត្តិ មិន​បរិបូណ៌​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ដោយខ្លួនឯង បបួល​អ្នកដទៃ​ឲ្យ​បរិបូណ៌​វិមុត្តិ​ញ្ញាណ​ទស្សនៈ បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ មិន​ប្រតិ​បតិ្តដើម្បី​ប្រយោជន៍​ខ្លួនឯង យ៉ាងនេះ​ឯង។ បុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​បរិបូណ៌​សីល​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​បរិបូណ៌​សីល​ផង បរិបូណ៌​សមាធិ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​បរិបូណ៌​សមាធិ​ផង បរិបូណ៌​បញ្ញា​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​បរិបូណ៌​បញ្ញា​ផង បរិបូណ៌​វិមុត្តិ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​បរិបូណ៌​វិមុត្តិ​ផង បរិបូណ៌​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ដោយខ្លួនឯង​ផង
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 637651780389899560
ទៅកាន់ទំព័រ៖