ព្រះត្រៃបិដក ភាគ ៨៣
បបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិញ្ញាណទស្សនៈផង បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯងផង ប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃផងយ៉ាងនេះឯង។ បុគ្គលមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯង ទាំងមិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបរិបូណ៌សីលដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃឲ្យបរិបូណ៌សីល មិនបរិបូណ៌សមាធិដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃ ឲ្យបរិបូណ៌សមាធិ មិនបរិបូណ៌បញ្ញាដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃឲ្យបរិបូណ៌បញ្ញា មិនបរិបូណ៌វិមុត្តិដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិ មិនបរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិញ្ញាណទស្សនៈ បុគ្គលមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯង ទាំងមិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ យ៉ាងនេះឯង។
[១៣៥] បុគ្គលដុតកំដៅខ្លួនឯង ប្រកបនូវការព្យាយាមដុតកំដៅខ្លួនឯង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ គ្មានសំពត់ (អាក្រាត) លះបង់មារយាទល្អ ស៊ីលិទ្ធដៃ (ទាំងជម្រះឧច្ចារៈដោយ
ID: 637651780605836615
ទៅកាន់ទំព័រ៖