ព្រះត្រៃបិដក ភាគ ៨៣

ម្រាមដៃ) បើ​មាន​គេ​ហៅថា ចូរ​ចូល​មក ក៏​មិន​មក បើ​គេ​ឃាត់​ថា ចូរ​ឈប់ ក៏​មិនឈប់ មិន​ត្រេកអរ​នឹង​ភត្ត​ដែលគេ​នាំមក​មុន មិន​ត្រេកអរ​នឹង​ភត្ត​ដែលគេ​ធ្វើ​ចំពោះខ្លួន មិន​ត្រេកអរ​នឹង​កិច្ច​និមន្តន៍ បុគ្គល​នោះ មិន​ទទួល​ភត្ត​អំពី​មាត់ឆ្នាំង មិន​ទទួល​ភត្ត​អំពី​មាត់​កញ្ជើ មិន​ទទួល​ភត្ត​ដែលគេ​នាំមក​កន្លង​ធរណីទ្វារ មិន​ទទួល​ភត្ត​ដែលគេ​នាំមក​កន្លង​កំណាត់ឈើ មិន​ទទួល​ភត្ត​ដែលគេ​នាំមក​កន្លង​អង្រែ មិន​ទទួល​ភត្ត​របស់​មនុស្ស​ពីរ​នាក់​កំពុង​បរិភោគ មិន​ទទួល​ភត្ត​របស់​ស្រ្តី​មានគភ៌ មិន​ទទួល​ភត្ត​របស់​ស្រ្តី​ដែល​កំពុង​បំបៅ​កូន មិន​ទទួល​ភត្ត​របស់​ស្រ្តី​ដែល​កំពុង​នៅ​រួម​នឹង​បុរស មិន​ទទួល​ភត្ត​ដែល​អចេលក​សាវ័ក​អង្គាស​មក មិន​ទទួល​ភត្ត​ក្នុង​ទី​ដែល​មាន​ឆ្កែ​ចាំ មិន​ទទួល​ភត្ត​ក្នុង​ទី​ដែល​មាន​រុយរោម មិន​ស៊ី​ត្រី មិន​ស៊ីសាច់ មិន​ផឹកសុរា មិន​ផឹក​មេរ័យ មិន​ផឹកទឹក​ថ្នាំ​ដែល​ត្រាំ​ដោយ​ស្រូវ​ទាំងពួង បុគ្គល​នោះ ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​មួយ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ដុំ​បាយ​មួយ​ពុំ​នូ​តខ្លះ ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​ពីរ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ដុំ​បាយ​ពីរ​ពុំ​នូ​តខ្លះ។បេ។ ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ ៧ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ដុំ​បាយ ៧ ពំនូត​ខ្លះ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ភត្ត ១ ភាជន៍​តូច​ខ្លះ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ភត្ត ២ ភាជន៍​តូច​ខ្លះ។បេ។ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ភត្ត ៧ ភាជន៍​តូច​ខ្លះ
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 637651780806774087
ទៅកាន់ទំព័រ៖