ព្រះត្រៃបិដក ភាគ ៨៣

ស៊ី​អាហារ​រំលង ១ ថ្ងៃ​ខ្លះ ស៊ី​អាហារ​រំលង ២ ថ្ងៃ​ខ្លះ។បេ។ ស៊ី​អាហារ​រំលង ៧ ថ្ងៃ​ខ្លះ បុគ្គល​ប្រកប​នូវ​សេចក្តី​ព្យាយាម ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​ការ​បរិភោគ​ភត្ត​រំលង​កន្លះ​ខែ​ខ្លះ មាន​សភាព​យ៉ាងនេះ ដូច្នេះ​ឯង បុគ្គល​នោះ មាន​បន្លែស្រស់​ជា​អាហារ​ខ្លះ មាន​អង្ករ​ស្រងែ​ជា​អាហារ​ខ្លះ មាន​ស្កួយ​ជា​អាហារ​ខ្លះ មាន​កំទេច​ស្បែក (ចំនៀរ​ស្បែក) ជា​អាហារ​ខ្លះ មាន​ស្លែ ឬសារាយ​ជា​អាហារ​ខ្លះ មាន​កន្ទក់​ជា​អាហារ​ខ្លះ មាន​បាយ​ក្តាំង​ជា​អាហារ​ខ្លះ មាន​ម្សៅ​ជា​អាហារ​ខ្លះ មាន​ស្មៅ​ជា​អាហារ​ខ្លះ មាន​អាចម៍គោ​ស្រស់​ជា​អាហារ​ខ្លះ មាន​មើម និង​ផ្លែឈើ​ក្នុង​ព្រៃ​ជា​អាហារ​ខ្លះ បរិភោគ​តែ​ផ្លែឈើ​ដែល​ជ្រុះ​ឯង​ខ្លះ បុគ្គល​នោះ ទ្រទ្រង់​សំពត់​សំបក​ធ្មៃ​ខ្លះ ទ្រទ្រង់​សំពត់​ដែលគេ​ត្បាញ​លាយ​គ្នា​ខ្លះ ទ្រទ្រង់​សំពត់​ដែល​បក​ចេញ​អំពី​សាកសព​ខ្លះ ទ្រទ្រង់​សំពត់​បង្សុកូល​ខ្លះ ទ្រទ្រង់​សំពត់​សំបក​ឈើ​ខ្លះ ទ្រទ្រង់​ស្បែក​ខ្លា​ខ្លះ ទ្រទ្រង់​ស្បែក​ខ្លា​ទាំង​ក្រចក​ខ្លះ ទ្រទ្រង់​ស្បូវ​ក្រង​ខ្លះ ទ្រទ្រង់​សំពត់​ត្បាញ​ដោយ​សំបក​ក្រចៅ​ខ្លះ ទ្រទ្រង់​ចម្រៀក​ក្តារ​ជា​សំពត់​ខ្លះ ទ្រទ្រង់​សំពត់​កម្ពល​ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ ទ្រទ្រង់​សំពត់​កម្ពល​ដែល​ត្បាញ​ដោយ​កន្ទុយ​សេះ​ខ្លះ
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 637651781048336805
ទៅកាន់ទំព័រ៖