ព្រះត្រៃបិដក ភាគ ៨៣
ទ្រទ្រង់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ទុកសក់ និងពុកមាត់ ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាមទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹង ហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាមអង្គុយច្រហោងខ្លះ ដេកលើបន្លា សម្រេចការដេកលើបន្លាខ្លះ ប្រព្រឹត្តកាន់វត្តចុះត្រាំទឹក ១ ថ្ងៃ ៣ ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ បុគ្គលប្រកបនូវការព្យាយាមដុតកំដៅកាយច្រើនប្រការ មានសភាពយ៉ាងនេះ ដូច្នេះឯង បុគ្គលដុតកំដៅខ្លួនឯង ប្រកបនូវការព្យាយាមដើម្បីដុតកំដៅខ្លួនឯង យ៉ាងនេះឯង។ បុគ្គលដុតកំដៅអ្នកដទៃ ប្រកបនូវការព្យាយាមដើម្បីដុតកំដៅអ្នកដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់ម្រឹគ សម្លាប់សត្វស្លាប ជាព្រាន សម្លាប់ត្រី ជាចោរ ជាអ្នកសម្លាប់ចោរ សម្លាប់គោ ជានាយគុក ពុំនោះសោត បុគ្គលដទៃណាមួយ ជាអ្នកធ្វើការងារអាក្រក់
ID: 637651781236620172
ទៅកាន់ទំព័រ៖