ព្រះត្រៃបិដក ភាគ ៨៣
ឯកូនគោចិញ្ចឹមជីវិតដោយទឹកដោះដ៏សេសសល់ ព្រះរាជា ឬព្រាហ្មណ៍នោះ មានវាចាយ៉ាងនេះថា គោឈ្មោលទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ កូនគោឈ្មោលទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ កូនគោញីទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ពពែទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ចៀមទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ សេះទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ឈើទាំងប៉ុណ្ណេះ ចូរគេកាប់ដើម្បីយ័ញ្ញចុះ ទ្រព្យទាំងប៉ុណ្ណេះ ចូរពុកផុយទៅដើម្បីលំបាក (នៃម្ចាស់ទ្រព្យ) មួយទៀត ពួកជនទាំងឡាយណា ដែលជាខ្ញុំក្តី ជាអ្នកបម្រើក្តី ជាកម្មករក្តី របស់ព្រះរាជា ឬព្រាហ្មណ៍នោះ ជនទាំងនោះ ត្រូវអាជ្ញាគម្រាម ត្រូវភ័យគម្រាម មានមុខទទឹកដោយទឹកភ្នែក ទួញយំ ធ្វើបរិកម្ម បុគ្គលដុតកំដៅខ្លួងឯង ប្រកបនូវការព្យាយាមដើម្បីដុតកំដៅខ្លួនឯងផង ដុតកំដៅអ្នកដទៃ ប្រកបនូវការព្យាយាមដើម្បីដុតកំដៅអ្នកដទៃផង យ៉ាងនេះឯង។ បុគ្គលមិនដុតកំដៅខ្លួនឯង មិនប្រកបនូវការព្យាយាមដើម្បីដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅអ្នកដទៃ មិនប្រកបនូវការព្យាយាមដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនោះ មិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃ ជាអ្នកមិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ
ID: 637651781664899223
ទៅកាន់ទំព័រ៖