ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលនោះ ប្រកបដោយការបានចំពោះនូវសទ្ធានោះហើយ ក៏ពិចារណាដូច្នេះថា ការនៅគ្រប់គ្រងផ្ទះ ចង្អៀតចង្អល់ណាស់ ជាផ្លូវហូរមកនៃធូលី គឺកិលេស មានតែបព្វជ្ជាទើបមានឱកាសទូលាយ បុគ្គលខ្លះនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែម៉្យាង ឲ្យបរិសុទ្ធតែម៉្យាង ឲ្យដូចជាស័ង្ខដែលគេខាត់បានឡើយ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ និងពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះចូលទៅកាន់ផ្នួស។ លុះសម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់គំនរភោគៈតិចក្តី លះបង់គំនរភោគៈច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្សច្រើនក្តី ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ កាលបើបុគ្គលនោះ បួសយ៉ាងនេះហើយ ក៏សមាទាននូវសិក្ខា និងសាជីវៈរបស់ភិក្ខុទាំងឡាយ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសអៀន ដល់នូវសេចក្តីអាណិត ជាអ្នកអនុគ្រោះ ផ្តល់ប្រយោជន៍ដល់សត្វទាំងអស់ លះបង់នូវអទិន្នាទាន វៀរចាកអទិន្នាទាន
ID: 637651782128961561
ទៅកាន់ទំព័រ៖