ព្រះត្រៃបិដក ភាគ ៨៣

លះបង់​សម្ផ​ប្ប​លា​បៈ វៀរចាក​សម្ផ​ប្ប​លា​បៈ ពោល​តាមកាល​គួរ ពោល​ពាក្យពិត ពោល​តែ​អត្ថ ពោល​តែ​ធម៌ ពោល​តែ​វិន័យ ពោល​តែ​សំដី​ដែល​គួរ​កប់​ទុក​ក្នុង​ហឫទ័យ ជា​សំដី​ប្រកបដោយ​ហេតុ ប្រកបដោយ​គ្រឿង​ប្រៀបធៀប​ដោយ​កាលគួរ មាន​ដើមមាន​ចុង ប្រកបដោយ​ប្រយោជន៍។ បុគ្គល​នោះ វៀរចាក​ការ​ផ្តាច់ផ្តិល​នូវ​ពីជគាម និង​ភូតគាម ជា​អ្នក​បរិភោគ​តែមួយ​ពេល វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី វៀរចាក​ការ​បរិភោគ​ក្នុង​កាល​ខុស វៀរចាក​ការ​រាំ ច្រៀង ប្រគំ និង​ការ​មើល​ល្បែង​ផ្សេង ៗ ដែល​ជាស​ត្រូវ​ដល់​សាសនា ជា​អ្នក​វៀរចាក​ការ​ប្រដាប់​តាក់តែង​រាងកាយ ដោយ​ផ្កាកម្រង និង​គ្រឿងក្រអូប គ្រឿង​លាប​ផ្សេង ៗ វៀរចាក​ការ​ដេក​លើ​ទីសេនាសនៈ​ខ្ពស់ និង​ទីសេនាសនៈ​ដ៏​ប្រសើរ វៀរចាក​ការ​ទទួល​មាស និង​ប្រាក់ វៀរចាក​ការ​ទទួល​ធញ្ញជាតិ​ស្រស់ វៀរចាក​ការ​ទទួល​សាច់​ស្រស់ វៀរចាក​ការ​ទទួល​ស្រ្តី និង​នាង​កុមារី វៀរចាក​ការ​ទទួល​ខ្ញុំស្រី និង​ខ្ញុំប្រុស វៀរចាក​ការ​ទទួល​ពពែ និង​ចៀម វៀរចាក​ការ​ទទួល​មាន់ និង​ជ្រូក វៀរចាក​ការ​ទទួល​ដំរី គោ សេះឈ្មោល និង​សេះញី វៀរចាក​ការ​ទទួល​ស្រែ និង​ចម្ការ វៀរចាក​កិរិយា​ប្រកប​រឿយ ៗ នូវ​ទូត​កម្ម គឺ​នាំ​សំបុត្រ ឬពាក្យ​បណ្តាំ​របស់​គ្រហស្ថ វៀរចាក​កិរិយា​លក់ដូរ
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 637651782517555403
ទៅកាន់ទំព័រ៖