ព្រះត្រៃបិដក ភាគ ៨៣
            
        
        
            
            
                
                 [១០៥] ពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ សង្រ្គោះដោយខន្ធ ១ អាយតនៈ ៩ ធាតុ ៩។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ៣ ធាតុ ៩។
 [១០៦] ពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១០ ធាតុ ១០ ទេ។
 [១០៧] ពួកធម៌ជាហេតុ ពួកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ជាហេតុ ទាំងប្រកបដោយហេតុ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។
 [១០៨] ពួកធម៌មិនមែនហេតុ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រាសចាកហេតុ ពួកធម៌មិនមែនហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុ វៀរលែងព្រះនិព្វានជាអសង្ខតៈ
            
            
         
        
            
                ID: 637649854462805469 
                
            
            
                ទៅកាន់ទំព័រ៖