ព្រះត្រៃបិដក ភាគ ៨៣

 [១៣៦] បុគ្គល​ប្រកបដោយ​រាគៈ តើ​ដូចម្តេច។ បុគ្គល​ដែល​មិនទាន់​លះបង់​រាគៈ​ចេញ​បាន នេះ​ហៅថា បុគ្គល​ប្រកបដោយ​រាគៈ។ បុគ្គល​ប្រកបដោយ​ទោសៈ តើ​ដូចម្តេច។ បុគ្គល​ដែល​មិនទាន់​លះបង់​ទោសៈ​ចេញ​បាន នេះ​ហៅថា បុគ្គល​ប្រកបដោយ​ទោសៈ។ បុគ្គល​ប្រកបដោយ​មោហៈ តើ​ដូចម្តេច។ បុគ្គល​ដែល​មិនទាន់​លះបង់​មោហៈ​ចេញ​បាន នេះ​ហៅថា បុគ្គល​ប្រកបដោយ​មោហៈ។ បុគ្គល​ប្រកបដោយ​មានះ តើ​ដូចម្តេច។ បុគ្គល​ដែល​មិនទាន់​លះបង់​មានះ​ចេញ​បាន នេះ​ហៅថា បុគ្គល​ប្រកបដោយ​មានះ។
 [១៣៧] បុគ្គល​ជា​អ្នក​បាន​ចេ​តោ​សមថៈ​ក្នុង​សន្តាន តែ​មិនបាន​អធិប្បញ្ញា​ធម្ម​វិបស្សនា តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​បាន​សមាបត្តិ ប្រកបដោយ​រូប​ក្តី ប្រកបដោយ​អរូប​ក្តី តែ​មិនបាន​លោកុត្តរ​មគ្គ ឬលោកុត្តរ​ផល បុគ្គល​ជា​អ្នក​បាន​ចេ​តោ​សមថៈ ក្នុង​សន្តាន តែ​មិនបាន​អធិប្បញ្ញា​ធម្ម​វិបស្សនា យ៉ាងនេះ​ឯង។ បុគ្គល​ជា​អ្នក​បាន​អធិប្បញ្ញា​ធម្ម​វិបស្សនា តែ​មិនបាន​ចេ​តោ​សមថៈ ក្នុង​សន្តាន
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 637651784324586592
ទៅកាន់ទំព័រ៖