ព្រះត្រៃបិដក ភាគ ៨៣
            
        
        
            
            
                
                ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
 [១០៩] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រកបដោយហេតុ ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [១១០] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ពួកធម៌ជាសង្ខតៈ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។
            
            
         
        
            
                ID: 637649854738742577 
                
            
            
                ទៅកាន់ទំព័រ៖