ព្រះត្រៃបិដក ភាគ ៨៣
[១៣៩] បុគ្គលជាអ្នកចេះដឹងតិច មិនប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណតិច បុគ្គលនោះ មិនដឹងនូវអត្ថនៃពុទ្ធវចនៈដែលមានប្រមាណតិចនោះ មិនដឹងនូវធម៌ មិនប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ បុគ្គលជាអ្នកចេះដឹងតិច មិនប្រតិបតិ្តតាមដោយការចេះដឹង យ៉ាងនេះឯង។ បុគ្គលជាអ្នកចេះដឹងតិច តែប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណតិច តែបុគ្គលនោះ ដឹងនូវអត្ថនៃពុទ្ធវចនៈមានប្រមាណតិចនោះ ដឹងនូវធម៌ ហើយប្រតិបត្តិធម៌តាមសមគួរដល់ធម៌ បុគ្គលជាអ្នកចេះដឹងតិច តែប្រតិបត្តិតាមដោយការចេះដឹង យ៉ាងនេះឯង។ បុគ្គលជាអ្នកចេះដឹងច្រើន តែមិនប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ
ID: 637651784938493532
ទៅកាន់ទំព័រ៖