ព្រះត្រៃបិដក ភាគ ៨៣
អព្ភូតធម្មៈ វេទល្លៈ មានប្រមាណច្រើន តែបុគ្គលនោះ មិនដឹងនូវអត្ថនៃពុទ្ធវចនៈមានប្រមាណច្រើននោះ មិនដឹងនូវធម៌ មិនប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ បុគ្គលជាអ្នកចេះដឹងច្រើន តែមិនប្រតិបតិ្តតាមដោយការចេះដឹង យ៉ាងនេះឯង។ បុគ្គលជាអ្នកចេះដឹងច្រើន ទាំងប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណច្រើន ទាំងបុគ្គលនោះ ដឹងនូវអត្ថនៃពុទ្ធវចនៈមានប្រមាណច្រើន ដឹងនូវធម៌ ហើយប្រតិបត្តិធម៌តាមសមគួរដល់ធម៌ បុគ្គលជាអ្នកចេះដឹងច្រើន ទាំងប្រតិបត្តិតាមដោយការចេះដឹង យ៉ាងនេះឯង។
[១៤០] បុគ្គលជាសមណៈមិនកម្រើក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដល់នូវសោតៈ មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ព្រោះការអស់ទៅនៃសញ្ញោជនៈ ៣ នេះហៅថា បុគ្គលជាសមណៈមិនកម្រើក។ បុគ្គលជាសមណៈដូចផ្កាឈូកក្រហម តើដូចម្តេច។
ID: 637651785186774187
ទៅកាន់ទំព័រ៖