ព្រះត្រៃបិដក ភាគ ៨៣

លោក​មាន​អាយុ មាន​អាសវៈ​ទាំងឡាយ ដែល​កើតអំពី​ការប្រព្រឹត្តិ​ល្មើស​កើតមាន តែ​មាន​អាសវៈ​ទាំងឡាយ ដែល​កើតអំពី​សេចក្តី​ក្តៅក្រហាយ មិន​ចម្រើន​ដុះដាល​ទេ (ព្រោះហេតុនោះ) សូម​លោក​មាន​អាយុ លះបង់​ពួក​អាសវៈ ដែល​កើតអំពី​ការប្រព្រឹត្តិ​ល្មើស​ចេញ ហើយ​ចម្រើន​នូវ​ចិត្ត និង​បញ្ញា​តទៅ កាលបើ​យ៉ាងនេះ លោក​មាន​អាយុ នឹងជា​អ្នក​ស្មើដោយ​បុគ្គល​ទី ៥ ឯណោះ។ បណ្តា​បុគ្គល​ទាំងនោះ បុគ្គល​ណា​មិន​ប្រព្រឹត្តិ​ល្មើស​ទេ តែ​មាន​សេចក្តី​ក្តៅក្រហាយ ទាំង​មិនដឹង​ច្បាស់​តាមពិត នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ ដែល​ជាហេតុ​ធ្វើឲ្យ​ពួក​អកុសលធម៌​ដ៏​លាមក​ទាំងនោះ របស់​បុគ្គល​នោះ ដែល​កើតឡើង​ហើយ រលត់​ទៅវិញ មិន​មាន​សេសសល់ បុគ្គល​នោះ គួរឲ្យ​គេ​ស្តី​បាន យ៉ាងនេះ​ថា លោក​មាន​អាយុ មាន​អាសវៈ​ទាំងឡាយ ដែល​កើតអំពី​ការប្រព្រឹត្តិ​ល្មើស មិនកើត​ឡើង​ទេ តែ​មាន​អាសវៈ​ទាំងឡាយ ដែល​កើតអំពី​សេចក្តី​ក្តៅក្រហាយ ចម្រើន​ដុះដាល (ព្រោះហេតុនោះ) សូម​លោក​មាន​អាយុ បន្ទោបង់​ពួក​អាសវៈ ដែល​កើតអំពី​សេចក្តី​ក្តៅក្រហាយ​ចោលចេញ ហើយ​ចម្រើន​នូវ​ចិត្ត និង​បញ្ញា​តទៅ កាលបើ​យ៉ាងនេះ លោក​មាន​អាយុ នឹងជា​អ្នក​ស្មើដោយ​បុគ្គល​ទី ៥ ឯណោះ។ បណ្តា​បុគ្គល​ទាំងនោះ បុគ្គល​ណា មិន​ប្រព្រឹត្តិ​ល្មើស មិន​មាន​សេចក្តី​ក្តៅក្រហាយ​ទេ
ថយ | ទំព័រទី ៣៦៤ | បន្ទាប់
ID: 637651785826774114
ទៅកាន់ទំព័រ៖