ព្រះត្រៃបិដក ភាគ ៨៣

តែ​មិនដឹង​ច្បាស់​តាមពិត នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ ដែល​ជាហេតុ​ធ្វើឲ្យ​ពួក​អកុសលធម៌​ដ៏​លាមក​ទាំងនោះ របស់​បុគ្គល​នោះ ដែល​កើតឡើង​ហើយ រលត់​ទៅវិញ មិន​មាន​សេសសល់ បុគ្គល​នោះ គួរឲ្យ​គេ​ស្តី​បាន​យ៉ាងនេះ​ថា លោក​មាន​អាយុ មាន​អាសវៈ​ទាំងឡាយ ដែល​កើតអំពី​ការប្រព្រឹត្តិ​ល្មើស មិនកើត​មាន ទាំង​មាន​អាសវៈ​ទាំងឡាយ ដែល​កើតអំពី​សេចក្តី​ក្តៅក្រហាយ ក៏​មិន​ចម្រើន​ដុះដាល​ឡើយ (ព្រោះហេតុនោះ) សូម​លោក​មាន​អាយុ ចម្រើន​នូវ​ចិត្ត និង​បញ្ញា​តទៅ កាលបើ​យ៉ាងនេះ លោក​មាន​អាយុ នឹងជា​អ្នក​ស្មើដោយ​បុគ្គល​ទី ៥ ឯណោះ។ នេះ បុគ្គល ៤ ពួក ដែល​បុគ្គល​ជាទី ៥ ឯណោះ កាល​ទូន្មាន​យ៉ាងនេះ ប្រៀនប្រដៅ​យ៉ាងនេះ​ហើយ រមែង​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ តាមលំដាប់។
 [១៤២] បុគ្គល​ឲ្យហើយ ត្រឡប់​មើលងាយ​វិញ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ឲ្យ​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ដល់​បុគ្គល​ណា បុគ្គល​អ្នកឲ្យ​នោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា អាត្មាអញ​ឲ្យ ឯបុគ្គល​នេះ​ទទួលយក លុះ​ឲ្យហើយ ត្រឡប់​មើលងាយ​បុគ្គល​នោះ​វិញ បុគ្គល​ឲ្យហើយ ត្រឡប់​មើលងាយ​វិញ យ៉ាងនេះ​ឯង។ បុគ្គល​មើលងាយ ព្រោះ​ការ​នៅ​រួម
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 637651786053336806
ទៅកាន់ទំព័រ៖