ព្រះត្រៃបិដក ភាគ ៨៣
ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ៤ រមែងមានក្នុងលោក។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោ អត់ទ្រាំនូវការប្រហារបាន ទាហាននោះ ឈ្នះសង្រ្គាមនោះ មានសង្រ្គាមឈ្នះស្រឡះហើយ ក៏នៅគ្រប់គ្រងក្បាលសង្រ្គាម
(១) នោះឯង ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ៥ រមែងមានក្នុងលោក។ នេះ ទាហាន ៥ ពួក រមែងមានក្នុងលោក។
[១៤៤] បុគ្គល ៥ ពួក ប្រៀបដោយទាហាននេះ រមែងមានក្នុងពួកភិក្ខុ ក៏យ៉ាងនោះឯង។ ភិក្ខុ ៥ ពួក តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ គ្រាន់តែឃើញចុងនៃធូលី ក៏រួញរា ថយក្រោយ មិនតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាពថយកម្លាំងក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ។ ចុះអ្វីជាចុងនៃធូលីរបស់ភិក្ខុនោះ។ ភិក្ខុក្នុងសាសនានេះ បានឮថា ក្នុងស្រុកក្តី
(១) ហៅថា រណសិរ្ស ក៏បាន។
ID: 637651786820211632
ទៅកាន់ទំព័រ៖