ព្រះត្រៃបិដក ភាគ ៨៣
ក្នុងនិគមក្តី ឯណោះ មានស្រី ឬកុមារីមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយពណ៌នៃសរីរៈដ៏ល្អក្រៃលែង ភិក្ខុនោះ លុះបានឮដំណឹងនោះហើយ ក៏រួញរា ថយក្រោយ មិនតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាពថយកម្លាំងក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ នេះឈ្មោះថា ចុងនៃធូលី របស់ភិក្ខុនោះ។ ទាហាននោះ ឃើញនូវចុងនៃធូលីហើយ ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ១ ប្រៀបដោយទាហាន រមែងមានក្នុងពួកភិក្ខុ។ មួយទៀត ភិក្ខុខ្លះក្នុងសាសនានេះ អត់ទ្រាំនូវចុងនៃធូលីបាន តែលុះឃើញនូវចុងនៃទង់ជ័យហើយ ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាពថយកម្លាំងក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ។ ចុះអ្វីជាចុងនៃទង់ជ័យរបស់ភិក្ខុនោះ។ ភិក្ខុក្នុងសាសនានេះ មិនបានឮថា ក្នុងស្រុកក្តី
ID: 637651787016461591
ទៅកាន់ទំព័រ៖