ព្រះត្រៃបិដក ភាគ ៨៣

ក្នុង​និគម​ក្តី ឯណោះ មាន​ស្រី ឬកុមារី​មាន​រូបល្អ គួរ​រមិលមើល គួរ​ជ្រះថ្លា ប្រកបដោយ​ពណ៌​នៃ​សរីរៈ​ដ៏​ល្អ​ក្រៃលែង ដូច្នេះ​ទេ តែ​បានឃើញ​ដោយខ្លួនឯង នូវ​ស្រី ឬកុមារី ដែល​មាន​រូបល្អ គួរ​រមិលមើល គួរ​ជ្រះថ្លា ប្រកបដោយ​ពណ៌​នៃ​សរីរៈ​ដ៏​ល្អ​ក្រៃលែង ភិក្ខុ​នោះ លុះ​បានឃើញ​នូវ​ស្រី ឬកុមារី​នោះ​ហើយ ក៏​រួញរា ថយក្រោយ មិន​ហ៊ាន​តទល់ មិន​អាច​បន្ត​នូវ​ព្រហ្មចរិយ​ធម៌ ធ្វើឲ្យ​ប្រាកដ​នូវ​ភាពជា​អ្នក​ថយកម្លាំង​ក្នុង​សិក្ខា លះបង់​នូវ​សិក្ខា វិលត្រឡប់​មកកាន់​ភេទ​ថោកទាប​វិញ នេះ​ឈ្មោះថា ចុង​នៃ​ទង់ជ័យ របស់​ភិក្ខុ​នោះ។ ទាហាន​នោះ អត់ទ្រាំ​នូវ​ចុង​នៃ​ធូលី​បាន​ដែរ តែ​លុះ​បានឃើញ​នូវ​ចុង​នៃ​ទង់ជ័យ ក៏​រួញរា​ថយក្រោយ មិន​ហ៊ាន​តទល់ មិន​អាច​ចូលកាន់​សង្រ្គាម មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ខ្លះ ក្នុង​សាសនា​នេះ មាន​សភាព​យ៉ាងនេះ​ឯង។ នេះ​បុគ្គល​ទី ២ ប្រៀប​ដោយ​ទាហាន រមែង​មាន​ក្នុង​ពួក​ភិក្ខុ។ មួយទៀត ភិក្ខុ​ខ្លះ ក្នុង​សាសនា​នេះ អត់ទ្រាំ​នូវ​ចុង​នៃ​ធូលី អត់ទ្រាំ​នូវ​ចុង​នៃ​ទង់ជ័យ​បាន​ដែរ តែ​លុះ​បានឮ​សំឡេង​ហ៊ោ (នៃ​បច្ចាមិត្ត) ក៏​រួញរា ថយក្រោយ មិន​ហ៊ាន​តទល់
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 637651787235836606
ទៅកាន់ទំព័រ៖