ព្រះត្រៃបិដក ភាគ ៨៣

មិន​អាច​បន្ត​នូវ​ព្រហ្មចរិយ​ធម៌ ធ្វើឲ្យ​ប្រាកដ​នូវ​ភាពជា​អ្នក​ថយកម្លាំង​ក្នុង​សិក្ខា លះបង់​នូវ​សិក្ខា វិលត្រឡប់​មកកាន់​ភេទ​ថោកទាប​វិញ។ ចុះ​អ្វី​ជា​សំឡេង​ហ៊ោ របស់​ភិក្ខុ​នោះ។ មាតុគ្រាម​ចូល​ទៅ​រក​ភិក្ខុ​ក្នុង​សាសនា​នេះ ដែល​នៅក្នុង​ព្រៃ​ក្តី នៅ​ទៀប​គល់ឈើ​ក្តី នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី ហើយ​សើច​ល្បួង និយាយចែចង់ សើច​ខ្លាំង ចំអកចំអន់ ភិក្ខុ​នោះ កាលបើ​ត្រូវ​មាតុគ្រាម​សើច​ល្បួង និយាយចែចង់ សើច​ខ្លាំង ចំអកចំអន់ ក៏​រួយ​រា ថយក្រោយ មិន​ទប់ទល់ មិន​អាច​បន្ត​នូវ​ព្រហ្មចរិយ​ធម៌ ធ្វើឲ្យ​ប្រាកដ​នូវ​ភាពជា​អ្នក​ថយកម្លាំង​ក្នុង​សិក្ខា លះបង់​នូវ​សិក្ខា វិលត្រឡប់​មកកាន់​ភេទ​ថោកទាប​វិញ នេះ​ឈ្មោះថា សំឡេង​ហ៊ោ​របស់​ភិក្ខុ​នោះ។ ទាហាន​នោះ អត់ទ្រាំ​នូវ​ចុង​នៃ​ធូលី អត់ទ្រាំ​នូវ​ចុង​នៃ​ទង់ជ័យ​បាន​ដែរ តែ​លុះ​បានឮ​សំឡេង​ហ៊ោ ក៏​រួញរា ថយក្រោយ មិន​ហ៊ាន​តទល់ មិន​អាច​ចូលកាន់​សង្រ្គាម មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ខ្លះ ក្នុង​សាសនា​នេះ មាន​សភាព​យ៉ាងនេះ​ឯង។ នេះ​បុគ្គល​ទី ៣ ប្រៀប​ដោយ​ទាហាន រមែង​មាន​ក្នុង​ពួក​ភិក្ខុ។ មួយទៀត ភិក្ខុ​ខ្លះ ក្នុង​សាសនា​នេះ អត់ទ្រាំ​នូវ​ចុង​នៃ​ធូលី
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 637651787431305421
ទៅកាន់ទំព័រ៖