ព្រះត្រៃបិដក ភាគ ៨៣

អត់ទ្រាំ​នូវ​ចុង​នៃ​ទង់ជ័យ អត់ទ្រាំ​នូវ​សំឡេង​ហ៊ោ​បាន​ដែរ តែ​ត្រូវ​គេ​បៀតបៀន ក៏​វិនាស​ស្លាប់​ខ្លួន ព្រោះ​ការប្រហារ (របស់​បច្ចាមិត្ត)។ ចុះ​អ្វី​ជា​ការប្រហារ របស់​ភិក្ខុ​នោះ។ មាតុគ្រាម​ចូល​ទៅ​រក​ភិក្ខុ​ក្នុង​សាសនា​នេះ ដែល​នៅក្នុង​ព្រៃ​ក្តី នៅ​ទៀប​គល់ឈើ​ក្តី នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី ហើយ​អង្គុយ​កៀកកើយ ដេក​ជិត ឱបរឹត ភិក្ខុ​នោះ កាលបើ​ត្រូវ​មាតុគ្រាម​អង្គុយ​កៀកកើយ ដេក​ជិត ឱបរឹត​ហើយ ក៏​មិនបាន​លះបង់​នូវ​សិក្ខា មិនបាន​ធ្វើឲ្យ​ប្រាកដ​នូវ​ភាពជា​អ្នក​ថយកម្លាំង​ទេ ហើយ​សេព​នូវ​មេថុនធម្ម (នឹង​មាតុគ្រាម​នោះ) នេះ​ជា​ការប្រហារ​របស់​ភិក្ខុ​នោះ។ ទាហាន​នោះ អត់ទ្រាំ​នូវ​ចុង​នៃ​ធូលី អត់ទ្រាំ​នូវ​ចុង​នៃ​ទង់ជ័យ អត់ទ្រាំ​នូវ​សំឡេង​ហ៊ោ (នៃ​បច្ចាមិត្ត) បាន​ដែរ តែ​ត្រូវ​គេ​បៀតបៀន ក៏​វិនាស​ស្លាប់​ខ្លួន​ក្នុង​សង្រ្គាម មាន​ឧបមា​យ៉ាងណាមិញ បុគ្គល​នេះ ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គល​ខ្លះ ក្នុង​សាសនា​នេះ មាន​សភាព​យ៉ាងនេះ​ឯង។ នេះ​បុគ្គល​ទី ៤ ប្រៀប​ដោយ​ទាហាន រមែង​មាន​ក្នុង​ពួក​ភិក្ខុ។ មួយទៀត ភិក្ខុ​ខ្លះ ក្នុង​សាសនា​នេះ អត់ទ្រាំ​នូវ​ចុង​នៃ​ធូលី អត់ទ្រាំ​នូវ​ចុង​នៃ​ទង់ជ័យ អត់ទ្រាំ​នូវ​សំឡេង​ហ៊ោ អត់ទ្រាំ​នូវ​ការប្រហារ​បាន ភិក្ខុ​នោះ ឈ្នះ​នូវ​សង្រ្គាម​នោះ មាន​សង្រ្គាម​ឈ្នះ​ស្រឡះ​ហើយ ក៏​នៅ​គ្រប់គ្រង​ក្បាល​សង្រ្គាម​ជ័យ​នោះ​ឯង។
ថយ | ទំព័រទី ៣៧២ | បន្ទាប់
ID: 637651787630055348
ទៅកាន់ទំព័រ៖