ព្រះត្រៃបិដក ភាគ ៨៣

ចុះ​អ្វី​ជា​ការ​ឈ្នះ​សង្រ្គាម របស់​ភិក្ខុ​នោះ។ មាតុគ្រាម​ចូល​ទៅ​រក​ភិក្ខុ​ក្នុង​សាសនា​នេះ ដែល​នៅក្នុង​ព្រៃ​ក្តី នៅ​ទៀប​គល់ឈើ​ក្តី នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី ហើយ​អង្គុយ​កៀក​កៀយ ដេក​ជិត ឱបរឹត។ ភិក្ខុ​នោះ កាលបើ​ត្រូវ​មាតុគ្រាម​អង្គុយ​កៀក​កៀយ ដេក​ជិត ឱបរឹត​ហើយ ក៏​ច្រានចេញ​ដោះខ្លួន ចៀសចេញ​ទៅតាម​ប្រាថ្នា។ ភិក្ខុ​នោះ​គប់​រក​នូវ​ទី​សេនា​សេ​នៈ​ស្ងាត់ គឺ​ព្រៃ គល់ឈើ ភ្នំ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុ​នោះ នៅក្នុង​ព្រៃ​ក្តី នៅ​ទៀប​គល់ឈើ​ក្តី នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី តែង​អង្គុយពែនភ្នែន តម្រង់​កាយ​ឲ្យ​ត្រង់ ផ្ចង់ស្មារតី ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​កម្មដ្ឋាន។ ភិ​ក្នុ​នោះ លះបង់​នូវ​អភិជ្ឈា​ក្នុង​លោក មានចិត្ត​ប្រាសចាក​អភិជ្ឈា ជម្រះចិត្ត​ឲ្យ​ស្អាត​ចាក​អភិជ្ឈា លះបង់​ព្យាបាទ ជា​គ្រឿង​ប្រទូស្ត មានចិត្ត​មិន​ប្រកបដោយ​ព្យាបាទ មាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍​ដល់​សព្វ​សត្វ
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 637651787833649087
ទៅកាន់ទំព័រ៖