ព្រះត្រៃបិដក ភាគ ៨៣

នេះ​បុគ្គល​ទី ៥ ប្រៀប​ដោយ​ទាហាន រមែង​មាន​ក្នុង​ពួក​ភិក្ខុ។ នេះ​បុគ្គល ៥ ពួក ប្រៀប​ដោយ​ទាហាន រមែង​មាន​ក្នុង​ពួក​ភិក្ខុ។
 [១៤៥] បណ្តា​បុគ្គល​ទាំងនោះ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ តើ​ដូចម្តេច។ ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ ព្រោះ​ភាព​នៃ​ខ្លួន​ជា​បុគ្គល​ល្ងង់ ជា​បុគ្គល​វង្វេង ១ ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​លាមក ត្រូវ​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ហើយ ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ ១ ភិក្ខុ​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ ព្រោះ​ការ​ឆ្កួត និង​ការ​រវើរវាយ​ចិត្ត ១ ភិក្ខុ​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ ដោយ​គិតថា បិណ្ឌ​បា​តិក​វត្ត ជា​កិច្ច​ដែល​ព្រះពុទ្ធ និង​ពុទ្ធ​សាវ័ក​ទាំងឡាយ សរសើរ​ហើយ ១ មួយវិញទៀត ភិក្ខុ​អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច អាស្រ័យ​សេចក្តី​សន្តោស អាស្រ័យ​ការ​ដុសខាត់​ចិត្ត អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ជា​ប្រយោជន៍ ហើយ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ ១។ បណ្តា​ភិក្ខុ​ទាំងនោះ បិណ្ឌ​បា​តិក​ភិក្ខុ​ណា អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច អាស្រ័យ​សេចក្តី​សន្តោស អាស្រ័យ​ការ​ដុសខាត់​ចិត្ត អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ជា​ប្រយោជន៍ ហើយ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ បណ្តា​បិណ្ឌ​បា​តិក​ភិក្ខុ​ទាំង ៥ ពួក​នេះ ភិក្ខុ​នេះ លើសលុប​ផង វិសេសវិសាល​ផង ជា​ប្រធាន​ផង ឧដុង្គឧត្តម​ផង ប្រសើរ​ជាងគេ​ផង។ ទឹកដោះស្រស់ កើតអំពី​មេគោ
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 637651788464899539
ទៅកាន់ទំព័រ៖