ព្រះត្រៃបិដក ភាគ ៨៣

ទឹកដោះជូរ កើតអំពី​ទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពី​ទឹកដោះជូរ ទឹកដោះ​រាវ កើតអំពី​ទឹកដោះខាប់ ទឹកដោះថ្លា កើតអំពី​ទឹកដោះ​រាវ បណ្តា​ទឹកដោះ​ទាំងនោះ ទឹកដោះថ្លា ប្រាកដជា​ប្រសើរ​ជាង យ៉ាងណាមិញ បិណ្ឌ​បា​តិក​ភិក្ខុ​ណា ដែល​អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច អាស្រ័យ​សេចក្តី​សន្តោស អាស្រ័យ​ការ​ដុសខាត់​ចិត្ត អាស្រ័យ​ការប្រតិបត្តិ​ជា​ប្រយោជន៍ ហើយ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ បណ្តា​បិណ្ឌ​បា​តិក​ភិក្ខុ​ទាំង ៥ ពួក​នេះ ភិក្ខុ​នេះ លើសលុប​ផង វិសេសវិសាល​ផង ជា​ប្រធាន​ផង ឧដុង្គឧត្តម​ផង ប្រសើរ​ជាងគេ​ផង ក៏​យ៉ាងនោះ​ដែរ។ នេះ​បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ។
 [១៤៦] បណ្តា​បុគ្គល​ទាំងនោះ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​ខលុ​បច្ឆា​ភត្តិក​ធុតង្គ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​ឯកាស​និក​ធុតង្គ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​បំសុ​កូ​លិក​ធុតង្គ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​តេ​ចីវរិ​កធុតង្គ បុគ្គល ៥ពួក ជា​អ្នក​ប្រព្រឹត្ត​អារញ្ញិក​ធុតង្គ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​រុក្ខមូលិក​ធុតង្គ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​អព្ភោកាសិក​ធុតង្គ បុគ្គល ៥ ពួក ជា​អ្ន​កប្រព្រឹត្ត​នេ​សជ្ជិ​កធុតង្គ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​យថា​សន្ថតិ​កធុតង្គ តើ​ដូចម្តេច។ បណ្តា​បុគ្គល​ទាំងនោះ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​សោ​សា​និក​ធុតង្គ តើ​ដូចម្តេច។
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 637651788694899813
ទៅកាន់ទំព័រ៖