ព្រះត្រៃបិដក ភាគ ៨៣

ភិក្ខុ​ប្រព្រឹត្ត​សោ​សា​និក​ធុតង្គ ព្រោះ​ភាព​នៃ​ខ្លួន​ជា​បុគ្គល​ល្ងង់ ជា​បុគ្គល​វង្វេង ១ ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​លាមក ត្រូវ​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ហើយ ជា​អ្នក​ប្រព្រឹត្ត​សោ​សា​និក​ធុតង្គ ១ ភិក្ខុ​ប្រព្រឹត្ត​សោ​សា​និក​ធុតង្គ ព្រោះ​ការ​ឆ្កួតចិត្ត និង​ការ​រវើរវាយ​ចិត្ត ១ ភិក្ខុ​ប្រព្រឹត្ត​សោ​សា​និក​ធុតង្គ​ដោយ​គិតថា សោ​សា​និក​ធុតង្គ​នេះ ជា​កិច្ច​ដែល​ព្រះពុទ្ធ និង​ពុទ្ធ​សាវ័ក​ទាំងឡាយ​សរសើរ​ហើយ ១ មួយវិញទៀត ភិក្ខុ​អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច អាស្រ័យ​សេចក្តី​សន្តោស អាស្រ័យ​ការ​ដុសខាត់​ចិត្ត អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ជា​ប្រយោជន៍ ហើយ​ជា​អ្នក​ប្រព្រឹត្ត​សោ​សា​និក​ធុតង្គ ១។ បណ្តា​ភិក្ខុ​ទាំងនោះ សោ​សា​និក​ភិក្ខុ​ណា អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច អាស្រ័យ​សេចក្តី​សន្តោស អាស្រ័យ​ការ​ដុសខាត់​ចិត្ត អាស្រ័យ​សេចក្តី​ប្រតិ​បតិ្តជា​ប្រយោជន៍ ហើយ​ជា​អ្នក​ប្រព្រឹត្ត​សោ​សា​និក​ធុតង្គ បណ្តា​សោ​សា​និក​ភិក្ខុ​ទាំង ៥ ពួក​នេះ ភិក្ខុ​នេះ លើ​លលុប​ផង វិសេសវិសាល​ផង ជា​ប្រធាន​ផង ឧដុង្គឧត្តម​ផង ប្រសើរ​ជាងគេ​ផង។ ទឹកដោះស្រស់ កើតអំពី​មេគោ ទឹកដោះជូរ កើតអំពី​ទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពី​ទឹកដោះជូរ ទឹកដោះ​រាវ​កើតអំពី​ទឹកដោះខាប់ ទឹកដោះថ្លា កើតអំពី​ទឹកដោះ​រាវ បណ្តា​ទឹកដោះ​ទាំងនោះ ទឹកដោះថ្លា ប្រាកដជា​ប្រសើរ​ជាង យ៉ាងណាមិញ សោ​សា​និក​ភិក្ខុ​ណា អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច
ថយ | ទំព័រទី ៣៧៨ | បន្ទាប់
ID: 637651788906305404
ទៅកាន់ទំព័រ៖