ព្រះត្រៃបិដក ភាគ ៨៣

 [១១៥] ពួក​ធម៌​មិន​ប្រកបដោយ​ការ​ប៉ះពាល់ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ២ ធាតុ ៨។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ​ឡើយ តែ​មិន​សង្រ្គោះ​ដោយ​អាយតនៈ ១០ ធាតុ ១០ ទេ។
 [១១៦] ពួក​ធម៌​មាន​រូប សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧។
 [១១៧] ពួក​ធម៌​មិន​មាន​រូប វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
 [១១៨] ពួក​ធម៌​ជា​លោកិយ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637649855419992579
ទៅកាន់ទំព័រ៖