ព្រះត្រៃបិដក ភាគ ៨៣
ទាំងនោះ បុគ្គលណា មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុន តែជាអ្នកធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្នផង ដល់នូវសាវកបារមីញាណផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះសារីបុត្ត និងព្រះមោគ្គល្លាន ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុន ជាអ្នកធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្នបាន តែមិនដល់នូវសាវកបារមីញាណឡើយ បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺពួកព្រះអរហន្តដ៏សេស ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនត្រាស់ដឹងដោយខ្លួនឯងនូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុនផង ជាអ្នកមិនទាន់ធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្នផង ជាអនាគាមិបុគ្គល ព្រោះមិនមកកាន់មនុស្សលោកនេះទៀតផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺអនាគាមិបុគ្គល ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុនផង ជាអ្នកមិនទាន់ធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្ន នៅវិលមក
ID: 637651789410056003
ទៅកាន់ទំព័រ៖